– អែមមួយទៀតនោះគឺចេះភាសា ខ្ញុំអាចនិយាយបានថា អ្នកចេះអាយធី អាចចេះភាសាអង់គ្លេស!! តែអ្នករៀនភាសាអង់គ្លេស មិនងាយមានអ្នកចេះ កុំព្យូទ័រទេ!! (ភាគច្រើន)
– អត់ការងារក៏មិនអីដែរចំពោះអ្នករៀនអាយធី!! ត្រង់កន្លែងនេះ ខ្ញុំចង់និយាយអំពី ការរកស៊ីជួញដូរ ចេះអាយធីអង្គយនៅផ្ទះក៏បានលុយដែរ ដូចជា គេយកកំព្យូទ័រមកធ្វើ បើកសាលា បើកន្លែងជួសជុល បើកហាងលក់កុំព្យូទ័រ ជួនកាលសរសេរអត្ថបទលើវែបសាយពីរបី អង្គយតែនៅផ្ទះសោះបានលុយដែរ ហាសស
– មុខវិជ្ជាទាន់សម័យអាហូត! អោយតែមានអីថ្មី គឺដឹងតែពួកអាយធីមុខគេ
– មុខវិជ្ជាអាយធីទាមទារឲ្យមានការអនុវត្តន៍ច្រើនមិនមែនគ្រាន់តែស្តាប់ទ្រឹស្តី ដូចមុខវិជ្ជាផ្សេងៗទៀត អនុវត្តន៍ចេញលទ្ធផលភ្លាបៗ ឆាប់ចាប់បាន