ហេតុផលងាយៗ៖
– ឆ្នាំទីមួយ ធម្មតាតាមបទដ្ឋាន(ស្ដង់ដា) សាកលវិទ្យាល័យគឺមានឆ្នាំសិក្សាថ្នាក់មូលដ្នាន គឺគេរៀបមមុខវិជ្ជាទូរទៅដូចអ្នកអ្នកអាយធី បានដឹងអំពីមុខវិជ្ជាទូទៅដូចគេដែរដែលមិនទាក់ទងនិងអាយធី ក្នុងនោះរួមមានដូចជា ប្រវត្តិសាស្ត្រ អក្សសីល៌ វិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា សេដ្ខកិច្ច និងមុខវិជ្ជាផ្សេងៗទៀត
– អ្នករៀនអាយធីតែងតែរៀននូវមុខវិជ្ជាគួបផ្សំចំណេះដឹងទូទៅ និងជំនាញ ដូចជា គណនេយ្យជា កម្មវិធីកាត់តវិដេអូរ កម្មវិធីរចនាដូចជា Photoshop, CorelDraw សុទ្ធតែមុខវិជ្ចាជំនាញអាចរកស៊ីបានយ៉ាងងាយ (កម្មវិធីសិក្សានៅ សាកលវិទ្យាល័យ មានជ័យ)
– អ្នករៀនអាយធី តែងមានការយល់ដឹងពីសង្គមច្រើន ដោយប្រើប្រាស់កុំព្យូទ័រដើម្បីស្រាវជ្រាវ ជាពិសេសគឺស្វែងរកការងារ ការកំសាន្ត អាចដឹងព័ត៌មានបានលឿនជាងគេ មានអ្នកពឹងពាក់ធ្វើនេះធ្វើនោះ ដូចចេះបានដឹងបានច្រើន ពិសេសអាចមានការងាររហ័ស ខុសជំនាញក៏អាចធ្វើការបាន ព្រោះគេគិតថាយ៉ាងណាក៏ចេះកុំព្យូទ័រមួយដែរ មានបញ្ហាអីអាចពឹងបាន ហាសស!
– អែមមួយទៀតនោះគឺចេះភាសា ខ្ញុំអាចនិយាយបានថា អ្នកចេះអាយធី អាចចេះភាសាអង់គ្លេស!! តែអ្នករៀនភាសាអង់គ្លេស មិនងាយមានអ្នកចេះ កុំព្យូទ័រទេ!! (ភាគច្រើន)
– អត់ការងារក៏មិនអីដែរចំពោះអ្នករៀនអាយធី!! ត្រង់កន្លែងនេះ ខ្ញុំចង់និយាយអំពី ការរកស៊ីជួញដូរ ចេះអាយធីអង្គយនៅផ្ទះក៏បានលុយដែរ ដូចជា គេយកកំព្យូទ័រមកធ្វើ បើកសាលា បើកន្លែងជួសជុល បើកហាងលក់កុំព្យូទ័រ ជួនកាលសរសេរអត្ថបទលើវែបសាយពីរបី អង្គយតែនៅផ្ទះសោះបានលុយដែរ ហាសស